ម្ដងហើយម្ដងទៀត ព្រោះគាត់អត់បានកើតទុក្ខដូចខ្ញុំផង។ គាត់ធ្វើដូចអត់មានអី កើតឡើង តែហេតុអ្វីខ្ញុំត្រូវទៅក្ដៅក្រហាយនឹងរឿងហ្នឹង ...។
អ៊ីចឹងហេតុអ្វីបានខ្ញុំអត់ឈប់យំ ម៉េចឱ្យវាហូរជាមួយនឹងរឿងដែលខ្ញុំមិនគួរយំ? នៅពេលដែលខ្ញុំសរសេរចេញមក អារម្មណ៍ខ្ញុំក៏វាធូរ ព្រោះខ្ញុំអត់ចាំបាច់ឈឺក្បាលនឹងមនុស្សដែលគាត់អត់បានឱ្យតម្លៃខ្ញុំទេ។ ហេតុអ្វីខ្ញុំចាំបាច់ត្រូវគិត ហើយតូចចិត្ត បើគាត់បានប្រាប់និងបង្ហាញមកហើយថាគាត់បែបណា ....។
បើនៅសុខៗយើងជួបរឿននេះមែន ប្រាប់ខ្លួនឯងទៅថា “កុំតូចចិត្តព្រោះគេមិនមកឈឺក្បាលនឹងរឿងនេះទេ គេខ្វល់តែជីវិតគេដូច្នេះ កុំស្រក់ទឹកភ្នែកចំពោះមនុស្សដែលមិនឱ្យតម្លៃយើងអី។

