
មិនថាយើងស្រឡាញ់គេប៉ុនណា បើដល់ពេលមួយគេឈប់ស្រឡាញ់យើងហើយ យើងគួរអនុញ្ញាតឱ្យគេទៅចុះ។ យើងច្បាស់ជាឈឺចាប់ដែលត្រូវឃ្លាតពីមនុស្សដែលយើងស្រឡាញ់ តែការបន្តរស់នៅជាមួយមនុស្សដែលឈប់ស្រឡាញ់យើងនឹងធ្វើឱ្យយើងរស់នៅត្រាំត្រែងជាមួយនឹងការឈឺចាប់រហូត។ ការបែកគ្នាពីមនុស្សដែលអស់ចិត្ត មានអីមិនល្អ។ ក្រោយបែកគ្នាជាពេលដែលយើងអាចព្យាបាលផ្លូវចិត្តម្ដង បន្តិចៗ រហូតដល់អាចរស់ដូចពីមុន ពេលដែលមិនទាន់ស្រឡាញ់គេ។ ការបែកគ្នាគឺជាឱកាសដែលយើងអាចរកបានមនុស្សដែលស្រឡាញ់យើងស្មោះ ឬពេញមួយជីវិត។
បើគេអស់ចិត្តពីយើង ដោយសារគេមានថ្មី ដោយសារយើងមិនល្អ ឬដោយសារហេតុផលយ៉ាងណានោះ វាមិនសំខាន់ទេ។ សំខាន់ម្នាក់ៗអាចចែកផ្លូវគ្នាដោយស្ងប់ចិត្ត ហើយដើរទៅរកសុភមង្គលរៀងៗខ្លួន។ អ្នកដែលសុំបែក មិនមែនសុទ្ធតែខុស ហើយអ្នកដែលនៅសល់ចិត្តស្រឡាញ់ក៏មិនមែនសុទ្ធតែជាជនរងគ្រោះនោះដែរ។ គ្រប់យ៉ាងនៃបេះដូងនេះ គឺមានតែមនុស្សពីរនាក់គត់ដែលដឹង!!
អត្ថបទ:
សំឡេងខ្សឹប