សេរីភាពនៃជម្រើស

V
vannary
  រឿង​អ្វីក៏ដោយ​បើ​យើង​មិន​ច្បាស់លាស់​ទេ កុំ​ព្យាយាម​ផ្តល់​នូវ​ក្តី​សង្ឃឹម និង​សន្យា​ដល់​អ្នកណា​ម្នាក់ ពីព្រោះ​គ្រប់យ៉ាង​នឹង​ប្រែប្រួល​ទៅតាម​ពេលវេលា។ កុំ​ព្យាយាម​ធ្វើអ្វី​ទៅតាម​តែ​ការយល់ឃើញ ឬធ្វើតាម​ទង្វើ​របស់​មនុស្ស​ភាគច្រើន។ ត្រូវ​រៀន​ស្តាប់ និង​ស្វែងយល់​ឱ្យ​បាន​ហ្មត់ចត់ ពិសេស​ពី​អ្នក​ដែល​មាន​បទ​ពិសោធ ឬចាស់ទុំ​ជាង​យើង។ នៅពេល​ដែល​យើង​ផ្តល់​ការ​ជឿជាក់​ដល់​អ្នកដទៃ​កាន់តែ​ខ្លាំង ការ​ខកចិត្ត​ក៏​កាន់តែ​ខ្លាំង ហើយ​ភាព​អន្តរាយ​រឹតតែ​ធំធេង។

មនុស្ស​គ្រប់រូប​តែង​ចង់​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​រីករាយ និង​មាន​សេរីភាព ប៉ុន្តែ​ពេលខ្លះ​វា​គ្មាន​ជម្រើស ឬមិន​ត្រូវ​នឹង​កាលៈទេសៈ​ជាដើម។ ការប្រើ​ប្រាស់​នូវ​សិទ្ធិ​សេរីភាព​ដែល​ហួស​ព្រំដែន នឹង​នាំ​ឱ្យ​យើង​ធ្វើ​អ្វី​ៗតាមតែ​ចិត្ត ឬតាម​ការយល់ឃើញ​ដោយ​ពុំ​បាន​គិត​ពី​ផល​ប៉ះពាល់​ឡើយ។ កាលដែល​យើង​ផ្តល់​តម្លៃ​ឱ្យ​ខ្លួនឯង​ហួសហេតុ​ពេក យើង​នឹង​លែង​ឃើញ​ពី​ភាព​សំខាន់ ឬតម្លៃ​របស់​បុគ្គល​ដទៃ ហើយ​គិតថា​មានតែ​ខ្លួន​ម្នាក់​ប៉ុណ្ណោះ​ដែល​មិន​ងាយ​ខុស​៕

អត្ថបទដកស្រង់ពីសៀវភៅ :មនុស្សខ្មៅ

Comments