ទទួលខុសត្រូវ

V
vannary
  ហេតុអ្វីពាក្យនេះមនុស្សមួយចំនួនគេចចេញពីវា? ហេតុអ្វីយើងចេះតែចង់គេចពីពាក្យនេះ បើយើងនឹងត្រូវតែដឹងនៅពេលបន្តិចទៀតនេះ បើទោះជាយើងមិនចង់ទទួលតើឱ្យនរណានឹងទទួលរឿងដែលយើងអ្នកធ្វើ?

នៅពេលដែលយើងធ្វើខុស ហេតុអ្វីខ្លាចសុំទោស នៅពេលធ្វើខុស ខ្លាចអ្វីនឹងទទួលថាខុស ហើយចាប់ផ្ដើមទទួលនិងរកដំណោះស្រាយ បើយើងធ្វើខុស ហើយក្លាហាននិយាយថាសុំទោស យើងនិយាយពាក្យនេះមិនមែនយើងអន់ទេ តែវាបញ្ចាក់ថាយើងជាមនុស្សដែលមានទំនួលខុសត្រូវម្នាក់ មនុស្សធំម្នាក់ដែលជឿហើយច្បាស់ពីខ្លួនឯង....។

អារម្មណ៍រត់លេងកាលពីក្មេងដែលចង់ធំដូចឥឡូវនៅមានទៀតទេនៅពេលនេះ? មែនវាប្រាកដណាស់គឺ "អត់" ព្រោះយើងកាន់តែធំ ទំនួលខុសត្រូវមនុស្សធំគឺវាច្រើន។ ដូច្នេះចូរមានទំនួលខុសត្រូវចំពោះអ្វីដែលយើងធ្វើ។ 

អត្ថបទ៖  សៀវភៅជីវិត 

Comments