រុស្ស៊ី ៖ ពពករាងដូចស្លាបទេពធីតា

V
vannary
   រូបថតពពក ចេញពីពន្លឺព្រះចន្ទនាពេលរាត្រី នៅជិតសារធារណៈរដ្ឋ Novgorod ដ៏ស្រស់ស្អាត រហូតដល់គេដាក់ឈ្មោះឱ្យថា ស្លាបទេពធីតា ។(ថតនៅថ្ងៃទី11/09/2022) ។ 

មានអ្នកបញ្ចេញមតិមួយចំនួននិយាយថា នេះជាបាតុភូត Contrails ឬ ពពកចេញពីកន្ទុយយន្ដហោះ ។ បាតុភូតនេះគឺបណ្តាលមកពី ដំណើរការនៃការផ្លាស់ប្តូរស្ថានភាពនៃសារធាតុពីឧស្ម័នក្លាយទៅជារាវ (Condensation) នៃចំហាយចេញពីបំពង់ម៉ាស៊ីនយន្តហោះ ចេញមកជាខ្សែត្រង់ដ៏វែងមួយ ។ នៅពេលដែលវាប៉ះទៅនឹងខ្យល់បក់ វាក៏បានរសាត់តាមទិសខ្យល់ប្រែក្លាយជារូបរាងស្រដៀងទៅនឹងផ្លិត ឬដូចទៅនឹងស្លាបតាមរូប ។

Cr : Red Climática Mundial

Comments