អង្គការសហប្រជាជាតិ - United Nations

V
vannary

អង្គការសហប្រជាជាតិ
 (អ.ស.ប.) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានភារកិច្ចថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានា សម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងជាមជ្ឈមណ្ឌលសម្រាប់ការធ្វើសមាហរណកម្មសកម្មភាពរបស់ប្រជាជាតិនានា។ អង្គការមួយនេះត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងគោលបំណងដើម្បីទប់ស្កាត់សង្គ្រាមនាពេលអនាគតហើយទទួលបានជោគជ័យក្នុងការបែងចែកសម្ព័ន្ធប្រជាជាតិ។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក និងមានការិយាល័យផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ ទីក្រុងណៃរ៉ូប៊ី ទីក្រុងវីយែន និងទីក្រុងឡាអេ។ អង្គការនេះត្រូវបានផ្តល់ថវិកាដោយការចូលរួមវិភាគទាននិងការស្ម័គ្រចិត្តពីរដ្ឋជាសមាជិករបស់ខ្លួន។ គោលបំណងរបស់វារួមមានការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ការការពារសិទ្ធិមនុស្ស ការផ្តល់ជំនួយមនុស្សធម៌ ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកំពស់ច្បាប់អន្តរជាតិ។

 
អង្គការសហប្រជាជាតិ គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានប្រជាប្រិយបំផុត និងល្បីល្បាញជាងគេបំផុតនៅលើពិភពលោក និងជាអង្គការអន្តររដ្ឋាភិបាលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក។ នៅក្នុងការបង្កើតអង្គការសហប្រជាជាតិមានរដ្ឋជាសមាជិកចំនួន៥១ ប្រទេស និងរហូតដល់ពេលបច្ចុប្បន្នមានសមាជិកចំនួន ១៩៣ប្រទេស។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៤៥ មានរដ្ឋាភិបាលចំនួន ៥០ បានចូលរួមប្រជុំនៅទីក្រុងសាន់ហ្វ្រេនស៊ីស្កូសម្រាប់សន្និសិទ និងបានចាប់ផ្តើមសេចក្តីព្រេងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ធម្មនុញ្ញអង្គការសហប្រជាជាតិនេះបានអនុម័តនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៤៥ នៅទីក្រុងសាន់ហ្វ្រេនស៊ីស្កូ និងបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ១៩៤៥។ ធម្មនុញ្ញនេះបានចូលជាធរមាននៅថ្ងៃទី២៤ ខែតុលាឆ្នាំ១៩៤៥ នៅពេលដែលអង្គការនេះ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន។ បេសកកម្មរបស់អង្គការនេះដើម្បីថែរក្សាសន្តិភាពពិភពលោកមានភាពស្មុគស្មាញ នៅដើមទសវត្សដំបូងក្នុងកំឡុងពេលសង្គ្រាមត្រជាក់រវាងសហសរដ្ឋអាមេរិច និងសូវៀត និងសម្ព័ន្ធមិត្តរៀងៗខ្លួន។ បេសកកម្មរបស់ខ្លួនមានអ្នកសង្កេតការណ៍យោធាគ្មានអាវុធ និងកងកម្លាំងប្រដាប់អាវុធស្រាលដោយមានការត្រួតពិនិត្យតាមដាននិងការកសាងទំនុកចិត្ត។


Comments