កម្លាំងចិត្តកើតចេញពីការឈឺចាប់

V
vannary

  ស្នេហាចាប់ផ្ដើមដំបូងពីមនុស្សម្នាក់ ហើយវាអាចកើតឡើងដោយសារមនុស្សពីរនាក់សាងបង្កើតរួមគ្នា។ ប៉ុន្ដែបើវាគ្មានឱកាសក្លាយទៅជាស្នេហាសមបំណងបានទេខ្ញុំនៅតែចង់ឱ្យក្លាយទៅជាក្ដីស្រឡាញ់ដែលនៅតែមានដង្ហើម ហើយស្ថិតនៅក្នុងការចង់ចាំរបស់ខ្ញុំចំពោះតែរឿងល្អៗដែលយើងបានផ្ដល់ឱ្យគ្នាកន្លងមក។ 

ក្នុងជីវិតយើងនៅពេលមានរឿងខកបំណងមួយកំពុងកើតឡើង វាប្រាកដជាមានការផ្ដល់អ្វីត្រលប់មកវិញមិនខាន។ គ្រប់គ្នាសុទ្ធតែមានឱកាសឆ្លងកាត់រឿងរ៉ាវដំបូង ហើយនេះជាលើកដំបូងក្នុងជីវិតដែលខ្ញុំទើបតែឆ្លងកាត់។ ក្ដីស្រឡាញ់ដ៏បរិសុទ្ធវានឹងក្លាយទៅជាកម្លាំងជម្រុញចិត្ត តែស្នេហាខកចិត្តវានឹងក្លាយទៅជាបន្ទុកបន្ថែមសម្រាប់យើង។

«ពេលបេះដូងមានបញ្ហា ខួរក្បាលក៏វាដំណើរការមិនល្អដែរ»។

ដកស្រង់ពីសៀវភៅ : កាពីទែនជីវិត ភាគ ១

Comments