បែកគ្នា ព្រោះតែយើងមានះរាងខ្លួន ឬបែកគ្នា ព្រោះពួកយើងអស់ចិត្តឱ្យគ្នា។ ពេលខ្លះនៅសុខៗយើងឆ្ងល់ខ្លួនឯងអត់ ម៉េចចាំបាច់ត្រូវស្អប់មនុស្សដែលយើងធ្លាប់ស្រឡាញ់? កាលនៅស្រឡាញ់គ្នាផ្អែមណាស់ តែពេលបែកគ្នា ចាប់ផ្ដើមហែករឿងគ្នា ទៅវិញទៅមកធ្វើអ្វី? វាអត់ចំណេញទេ ហើយបើនៅសុខៗ យើងត្រូវគ្នាវិញ ចុះរឿងដែលធ្លាប់និយាយយើងគិតយ៉ាងណា ស្រឡាញ់គ្នាតែពីអ្នក នៅពេលដែលបែកគ្នា មនុស្សជាច្រើនបានដឹង ហើយចាប់ផ្ដើមគិតថា នរណាអ្នកត្រូវ ហេតុអ្វីក៏មិនបញ្ចប់ដោយស្ងាត់ៗ ហើយនៅតែរក្សាការស្រឡាញ់ពួកយើង អាចថាពេលនឹងយើងនៅក្មេង មិនទាន់ចេះគិតច្រើន តែពេលដែលយើងនៅវ័យនេះ បើយើងបែកគ្នា កុំស្អប់គ្នា ព្រោះការថែរក្សាក្ដីស្រឡាញ់ វាធ្វើឱ្យចិត្តយើងរីករាយជាជាងដេកឱបការស្អប់ ....។
បើយើងបែកគ្នា យើងនៅរាប់គ្នា ។
បើយើងបែកគ្នា យើងនៅតែស្រឡាញ់ក្នុងនាមមនុស្សដែលយើងធ្លាប់ស្រឡាញ់ ។
បើយើងបែកគ្នា យើងអត់និយាយមិនល្អពីគ្នា ។
បើយើងបែកគ្នា យើងនៅតែជាមិត្ត។
បើយើងបែកគ្នា តែយើងនៅតែផ្ដល់តម្លៃ និងទំនុកចិត្តឱ្យដូចដើម....។
មិនថាយ៉ាងណា យើងនៅតែថែរក្សាការស្រឡាញ់មួយនិងតែមិនមែនការស្អប់គ្នាឡើយ ...។ ព្រោះទំនាក់ទំនងវាផ្ដើមពីយើង ហើយឱ្យវាបញ្ចប់តែត្រឹមយើងបានហើយកុំវែងឆ្ងាយ កុំគុំស្អប់គ្នាអី ដ្បិតមនុស្សដែលយើងស្អប់គឺជាមនុស្សយើងធ្លាប់ស្រឡាញ់ ....។
បើយើងបែកតែបែកជាមួយស្នាមញញឹម។

