វាច្រើនពេកហើយ

V
vannary
ផ្លូវដែលពួកយើងដើរ វាមានសម្ពាធពេកហើយ តើយើងគួរតែបញ្ចប់ទេ ទំនាក់ទំនងដែលមានតែការសង្ស័យជាជាងទំនុកចិត្ត តើគួរបន្តទេ? បើប្រឹងតែខ្ញុំ
ហើយអត់អ្នក ហើយបើប្រឹងតែអ្នកតែអត់ខ្ញុំ តើយើងអាចនៅជាមួយគ្នាទេ?
ពីមួយថ្ងៃទៅមួយទំនាក់ទំនងរបស់យើងចេះតែថមថយ ហើយការសង្ស័យចេះតែកើនឡើង តើវាអាចទេដែលយើងនឹងបន្តជាមួយបាន អ្នកហត់ ខ្ញុំក៏ហត់ បន្តក៏ទំនាក់ទំនងមួយនេះនៅតែប៉ុណ្ណឹង អ៊ីចឹងយើងគួរតែបញ្ចប់ទេ?
 
ស្រឡាញ់គ្នាជារឿងមនុស្សពីរអ្នក ចុះបើម្នាក់ៗមានហេតុផលបែករៀងៗខ្លួនហើយ គួរទេដែលត្រូវបន្តនោះ។ សំនួរដែលគ្មានចម្លើយតែវាឋិតលើយើងទេថា គួរ ឬអត់ តែត្រូវដឹងថា ទំនាក់ទំនងដែលមានតែការសង្ស័យច្រើន ហើយប្រឹងតែម្នាក់ឯងទៅរហូត នោះយើងក៏មិនអាចស៊ូបានយូរដែរ។ 
វាមិនខុសពីប្រឹងស្រឡាញ់មនុស្សដែលយើងស្រឡាញ់ តែគេខំប្រឹងស្រឡាញ់អ្នកផ្សេងទៅវិញ ...។ 
 វាល្មមដល់ពេលទុកឱ្យខ្លួនឯងសម្រាក ព្រោះវាហត់ពេកហើយសម្រាប់ទំនាក់ទំនងដែលមិនច្បាស់លាស់។ 

អត្ថបទ៖ សៀវភៅជីវិត 

Comments