យើងអាចនឹងឈឺចាប់ពេលបាត់បង់មនុស្សដែលយើងស្រឡាញ់ ប៉ុន្តែវានឹងឈឺចាប់កាន់តែខ្លាំងនៅពេលដែលយើងបាត់បង់ពេលវេលានៃជីវិតខ្លួនឯង ព្យាយាមដេញតាមមនុស្សម្នាក់ដែលមិនបានឱ្យតម្លៃ ហើយទុកយើងត្រឹមជាជម្រើសចុងក្រោយ។ វាពិតជាហត់ណាស់នៅពេលដែលយើងខិតខំធ្វើគ្រប់យ៉ាង ដើម្បីឱ្យតែបានគេមកនៅក្បែរយើង ទាំងបេះដូងពួកយើងបានឃ្លាតឆ្ងាយពីគ្នាយូរហើយ។
ចំណងមួយដែលមើលទៅស្រពេចស្រពិល មើលមិនឃើញផ្លូវដើររួមគ្នាទេ បន្តក៏កាន់តែយូរយើងនឹងកាន់តែឈឺចាប់ ពីព្រោះយើងនឹងឃ្លាតកាន់តែឆ្ងាយពីយើងខ្លួនឯង។ ពេលខ្លះបាត់បង់ទាំងក្តីស្រមៃ គោលដៅរបស់ខ្លួន ខាតបង់ពេលវេលាដែលអាចធ្វើរឿងមានប្រយោជន៍ជាច្រើនក៏ថាបាន។

