តែបើសួរថា ថ្ងៃដំបូងយើងជួបគ្នានៅឯណា? និង ដោយសារអ្វី?
ខ្ញុំចាំច្បាស់ណាស់ ដូចសូត្រមេគុណ។
ថ្ងៃដែលយើងចួបគ្នានៅតែជាថ្ងៃដ៏ល្អបំផុតនៅក្នុងការចងចាំរបស់ខ្ញុំ យើងបានល្អនឹងគ្នា យើងយល់ពីគ្នា យើងស្រឡាញ់គ្នា យើងឱ្យតម្លៃលើស្នេហារបស់យើង។
ស្នាមញញឹម សំឡេងសើច ពាក្យសាសង ខ្ញុំនៅតែឃើញ និង ស្ដាប់ឮ។
ខ្ញុំមិនចាំថាធ្លាប់យំ ព្រោះខ្ញុំមានសិទ្ធជ្រើសរើសក្ដីសុខសម្រាប់ខ្លួនឯង។ បើការព្យាយាមចងចាំថាខ្ញុំយំប៉ុន្មានដង? ខ្ញុំអាចនឹងត្រូវខូចចិត្តប៉ុណ្ណឹងដងដែរហើយមើលទៅ!
តែបើនឹកឃើញរឿងដែលធ្វើរីករាយប៉ុន្មានដង ខ្ញុំក៏អាចញញឹមបានប៉ុណ្ណឹងដងដូចគ្នា។
ហេតុនេះ ទើបក្នុងការចងចាំរបស់ខ្ញុំ មនុស្សដែលខ្ញុំជ្រើសនឹងស្រឡាញ់ព្រោះគេជាមនុស្សល្អ ហើយនឹងល្អរហូតទៅ ទោះគេលែងនៅទៅហើយ ។
នេះជាវិធីតែមួយគត់ដែលខ្ញុំអាចរស់នៅបានដោយស្ងប់សុខ
ខ្ញុំរើសយកក្ដីស្រឡាញ់ដែលមានបន្ថែមឱ្យក្ដីស្រឡាញ់ដែលធ្លាប់មានឱ្យគ្នា។
អត្ថបទ:ស្រទន់មន្ដស្នេហ៍

