ប្រហែលខ្ញុំកំពុងរឹងមាំ

V
vannary

  ពេលខ្លះយើងចេះតែស្មាន ស្មានថាខ្លួនឯងកំពុងតែរឹងមាំទាំងដែលខ្លួនកំពុងងើបលែងរួច ហើយពេលខ្លះអ្នកប្រហែលច្រឡំអំពី ទឹកភ្នែកទន់ជ្រាយនិង ទឹកភ្នែករឹងមាំ។ ប្រហែលចម្លែកណាស់ហើយមនុស្សជាច្រើនតែងតែច្រឡំថាខ្លួនឯងមានទឹកភ្នែករឹងមាំ ការចែកមិនដាច់នៅរបស់ពីរគឺជារឿងមួយដែលពិបាកតម្រង់បំផុត ហើយបើសាមីខ្លួនឯងមិនប្រឹងកែហើយ ចង់ថ្នាំមកពីឋានទាំងបីក៏ព្យាបាលមិនជាដែរ។

  គ្មានអ្វីដែលមិនអាចទៅរួចទេ តែត្រូវផ្ដើមពីយើងជាមុនសិន បើយើងមិនជម្នះភាពអាត្មានិយមទេ ទោះជារឹងមាំប៉ុណ្ណា ក៏នៅតែជាមនុស្សអាត្មានិយម។ ហើយបើមិនជម្នះភាពទន់ជ្រាយមិនបានទោះជាមានរឿង ឬគ្មានរឿងក៏ទឹកភ្នែកហូរមកដែរ។ ទោះជារឹងមាំប៉ុណ្ណាក៏គង់តែនឹងទន់ជ្រាយតែត្រូវងើបមកវិញមិនមិនដេកត្រាំនៅក្នុងបរាជ័យនោះឡើយ បើពេលនេះកំពុងយំសូមយំឱ្យអស់ហើយស្អែកឡើង ត្រូវតែរឹងនាំជាថ្មី គ្មាននរណាថាមិនអាចទៅរួចឡើយ ព្រោះក្នុងវចនានុក្រមខ្មែរគ្មានឃ្លា ទៅមិនរួចធ្វើមិនកើតឡើយ។

បើកាលបើមានដង្ហើមហើយ គឺរស់ជាមួយភាពរឹងមាំតែមិនមែនរឹងមាំដែលមានតែម្នាក់ឯងឡើងគឺរឹងមាំជាខ្លួន
ជីវិតមួយនេះអាចមិនមានពេលវែងពេកទេ ទាន់មានឱកាសគួរតែចេះក្ដោប ប្រៀបបាននឹងការ៉េមមួយដើមបើមិនហូបទេវានឹងរលាយ អស់ឱកាសក៏ដូចគ្នា......

អត្ថបទ៖ សៀវភៅជីវិត 

Comments