តើក្តីស្រឡាញ់ពិតជាគួរឱ្យធុញទ្រាន់សម្រាប់គេមែនទេ? តើពេលណាគេនឹងមើលឃើញពីតម្លៃរបស់យើងទៅ? តើយើងនឹងស៊ូទ្រាំដើរទៅមុខទាំងស្រពេចស្រពិលបែបនេះរហូតឬ? បើការខិតខំលះបង់ដ៏ច្រើន តែបែរជាគ្មានតម្លៃសម្រាប់គេទៅវិញនោះ។
ការអត់ធ្មត់ក៏មានពេលកំណត់ដែរ សង្ឃឹមថាគេនឹងបានរៀនពីមេរៀនមួយនេះ ហើយគេនឹងខ្វល់ខ្វាយ មើលថែរក្សានិងផ្តល់ក្តីស្រឡាញ់ទៅអ្នកថ្មីឱ្យបានសមតម្លៃដែលគេផ្តល់មកឱ្យអ្នកដូចគ្នា។ ជូនពរពីចម្ងាយ!
អត្ថបទ៖ សៀវភៅជីវិត

