កុំព្រមនូវអ្វីដែលអាចបំផ្លាញអ្នក!

V
vannary
   មនុស្សមួយចំនួនព្យាយាមបន្លប់ និងបង្ខំខ្លួនឯងឲ្យទទួលយករឿងដែលអាចបំផ្លាញខ្លួនឯងទៅវិញ។ 

- ខ្ញុំធាត់ខ្លាំងអ៊ីចឹងមិនឃើញអីផង គេធាត់ខ្លាំងដែរហ្នឹង ធាត់ខ្លាំងអ៊ីចឹងស្អាតតើ! គេក៏មានលក់ខោអាវសម្រាប់មនុស្សធាត់ខ្លាំងដែរ
- ខ្ញុំស្គមខ្លាំងអ៊ីចឹងមិនឃើញអីផង គេស្គមខ្លាំងជាងហ្នឹងផង ស្គមខ្លាំងអ៊ីចឹងស្អាតតើ! គេក៏មានលក់ខោអាវសម្រាប់មនុស្សស្គមខ្លាំងដែរ

ការបង្ខំទទួលយកបែបនេះ គឺស្មើនឹងយើងទទួលយកការបំផ្លាញខ្លួនឯងហើយ នៅពេលដែលយើងធាត់ខ្លាំងពេក ឬស្គមខ្លាំងពេក គឺសុទ្ធតែមិនល្អសម្រាប់សុខភាពនោះឡើយ។ ពេលដែលសុខភាពមិនល្អ អ្វីៗទៅថ្ងៃមុខរបស់យើងមិនអាចល្អប្រសើរបានឡើយ។ 

មិនចំពោះតែរឿងធាត់ និងស្គមទេ រឿងគ្រប់យ៉ាងនៅក្នងជីវិតក៏ដូចគ្នា យើងគួរតែប្រើបញ្ញាដើម្បីត្រិះរិះពិចារណា រឿងណាល្អពិតប្រាកដសម្រាប់ជីវិត រឿងណាដែលគួរកែប្រែ ដើម្បីឲ្យជីវិតប្រសើរឡើង។

ហាមដាច់ខាត… 

ខ្ញុំខ្ជិលអ៊ីចឹង មិនអីទេ! គេខ្ជិលដែរហ្នឹង
ខ្ញុំលេងហ្គេមអ៊ីចឹង មិនអីទេ! គេលេងដែរហ្នឹង
ខ្ញុំមើលរឿងភាគអ៊ីចឹង មិនអីទេ! គេមើលដែរហ្នឹង
ខ្ញុំរៀនអត់ចេះអ៊ីចឹង មិនអីទេ! គេអត់ចេះដែរហ្នឹង
ខ្ញុំប្រលងធ្លាក់អ៊ីចឹង មិនអីទេ! គេធ្លាក់ដែរហ្នឹង
ខ្ញុំធ្វើការងារចុងដៃចុងជើងអ៊ីចឹង មិនអីទេ! គេធ្វើចុងដៃចុងជើងដែរហ្នឹង...

អត្ថបទ: សេង ហ្គេកលី

Comments