ចិត្តអ្នក

V
vannary
រថភ្លើងនៅមានចំណតដើម្បីចត ហើយហេតុអ្វីក៏ចិត្តអ្នកគ្មានចំណតដើម្បីដាក់ខ្ញុំបែបនេះ! ហេតុអ្វី? ភ្លើងនៅមានកុងតាក់បិទ និងបើក ម៉េចចិត្តអ្នកចេះតែបិទបែបនេះ ...ហេតុអ្វីទៅ...?
មិនអាចបង្ខបានតែហេតុអ្វីអ្នកចេះតែព្រងើយ បើដឹងហើយថាចិត្តខ្ញុំវាស្ទើរតែឆ្កួតម្ដងៗទៅហើយនៅពេលបាត់វត្តមានអ្នក អ្នកអាក្រក់ណាស់ ចិត្តខ្មៅណាស់ ម៉េចបានជាមិនយល់ពីបារម្មណ៍ខ្ញុំបែបនេះ? បេះដូងអ្នកថ្មមែនទេ តែបើថ្មគង់តែអាចទម្លុះ តែវាប្រហែលមិនមែនថ្មទេ វាប្រហែលជាសិលាដែលខ្ញុំមិនអាចទម្លុះបានព្រោះ សូម្បីតែផ្លូវរថភ្លើងគង់មានកន្លែងវាង តែចិត្តអ្នកហាក់ត្រង់ដោយមិនងាក ...។ 
 
ហេតុអ្វីខ្ញុំត្រូវទៅខ្វល់នឹងរឿងដែលគេមិនចាប់អារម្មណ៍ជាមួយខ្ញុំទៅវិញ? ហេតុអ្វីក៏ខ្ញុំមិនចាប់ផ្ដើមជាមួយអ្នកដែលឱ្យតម្លៃខ្ញុំទៅ? មិនខ្វល់ថាចិត្តគេយ៉ាងណា បែបណាតែរឿងដែលសំខាន់យើងគឺជាយើង យើងមានខ្លួនឯងនៅក្នុងចិត្តរបស់ខ្លួនឯង ស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ
អត្ថបទ៖ សៀវភៅជីវិត 

Comments