កាក់បីមុខ

V
vichet

កាក់ល្អ ៣មុខ ដែលតម្លៃកំពុងតែធូរ (សូមអានដោយលំអិត)

_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_

1-Affyn (AFN) ឈជើងនៅលើ Polygon Smart Chain, ជាហ្គេមលេងបានលុយនៅលើ Metaverse។ អ្នកលេងហ្គេមនេះអាចទិញដី និងសាងសង់អ្វីមួយនៅលើដីនោះ។ អ្នកជំនាញជាច្រើនប្រៀបធៀប Affyn ដូចជាហ្វេសប៊ុក ឬ Apple ក្នុងពិភពគ្រីបតូអញ្ចឹង មានន័យថាដូចជាបងធំ ឬជាផលិតផលប្រេនកំពូលមួយក្នុងវិស័យគ្រីបតូ។ វាមានចំនួនកាក់សរុបត្រឹមតែ 1B ហើយតម្លៃទឹកប្រាក់ទិញលក់ក្នុង 24ម៉ោងគឺ $462K តម្លៃកាក់វាបច្ចុប្បន្ន 0.26$ ក្នុង ១កាក់។ យើងអាចទិញវាបាននៅក្នុង QuickSwap & BiTrue ។ 

 

លោក Dennis Wan (Project CDO) ជាប្រធានផ្នែកអភិវឌ្ឍន៍គម្រោង មានបទពិសោធន៍ជាង ២០ឆ្នាំ លើការបង្កើតហ្គេម គាត់ជាគ្រូជំនាញលើផ្នែកផលិតនិងជំនាញ blockchain គាត់ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនហ្គេមធំៗដូចជាក្រុមហ៊ុន Konami, Bushiroad និង Gumi ក្នុងតួនាទីជាប្រធានផ្នែកផលិតផ្ទាល់។ ស្នាដៃសំខាន់ៗរបស់គាត់មានដូចជា ហ្គេម Nintendo, Square-Enix, Disney, Final Fantasy, Brave Exvius, Big Hero 6, Bot Fight និង Vanguard ZERO ជាដើម។ លោកស្រី Christina Yip បទពិសោធន៍លើវិស័យគ្រីបតូ៧ឆ្នាំ ជាប្រធានផ្នែកទីផ្សារ។ បទពិសោធន៍ជាទីប្រឹក្សាផ្នែក Blockchain ឱ្យក្រុមហ៊ុន Chainlink, Elrond, EOS, VeChain, NEO, Harmony and Zilliqa.

 

2-Veracity (VRA) ឈជើងនៅលើ ETH Smart Chain មានចំនួនកាក់សរុប 10B តម្លៃកាក់វាបច្ចុប្បន្ន 0.023$ ទំហំជួញដូររយះពេល 24ម៉ោង គឺ $81M ។ បច្ចុប្បន្នមនុស្សទាំងអស់គ្នាកំពុងចាយលុយ ១ឆ្នាំជាង $30B ទៅលើការផ្សាយពាណិជ្ជកម្មលើបណ្តាញអីនធើណេត។ Veracity បង្កើត Algorism ឈ្មោះថា VRA ដែលជួយឱ្យអ្នកមើលពាណិជ្ជកម្មអាចរកចំណូលបានមកវិញពីការមើលពាណិជ្ជកម្មទាំងនោះ។ សព្វថ្ងៃយើងអាចរកទិញកាក់នេះបាននៅក្នុងផ្សារ OKEx, KuCoin, Gate.io, ZT, HitBTC។ Veracity មានកម្មវិធីផ្តល់រង្វាន់សម្រាប់អ្នកណាដែលមើលវីដេអូពាណិជ្ជកម្មនៅលើ Youtube, Twitch, Vimeo, Brightcove, flowplayer,…

 

3-Polygon (Matic) ឈជើងនៅលើ Smart Contract ចំនួន៤គឺ Ethereum, Polygon, Binance និង Solana វាមានចំនួនកាក់សរុប 10B ។ តម្លៃកាក់វាបច្ចុប្បន្ន 1.6$ ទំហំជួញដូររយះពេល 24ម៉ោង $863M

វាត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាខ្លះរបស់ Ethereum ។ អ្វីដែលជាបញ្ហានោះគឺ Ethereum អាចធ្វើ Transaction បានចំនួនតែ 30 ក្នុង ១វិនាទី ហើយគិតតម្លៃសេវា (Fee) រហូតដល់ 35$ ។ តែអ្វីដែល Polygon ធ្វើបានគឺ 65,000 Transaction ក្នុង ១វានាទី ហើយគេគិតថ្លៃសេវាប្រហែល 1$ ។ មកដល់ពេលនេះ Polygon Network មានអតិថិជនជាអ្នកបង្កើត DApps ចំនួន 3,000 DApps រួចហើយ។ 

Comments

tehongly

Dear bro,

You can put image in thumbnail it will look more nice.

Thx anyways for your post.