ការពិត

V
visoth

ព្រះពុទ្ធ ៖ បើមានបុគ្គលណាអាចឱ្យការពិតមួយមកអ្នក អនុញ្ញាតឱ្យគេចាក់អ្នកមួយថ្ងៃបីរយលំពែងចុះ ។ 

ការពិតដែលបរិសុទ្ធនិងមានតម្លៃមហាសាលយ៉ាងនេះ បីរយលំពែងប្រាកដជាអាចទទួលយកបាន ។ ព្រោះលោកនេះចាក់មនុស្សរាប់ពាន់ជាតិមកហើយ ចាក់រហូត ចាក់មិនឈប់សោះ ។ 

ខ្ញុំសុខចិត្តស្លាប់ដើម្បីរស់ មិនរស់ដើម្បីស្លាប់ ។ 

ចិត្តគិត នៅពេលដែលដើរគ្រប់ច្រកល្ហកយូរពេកទៅ វាកាន់តែចាស់ទុំ កាន់តែសង្វេគនឹងចង់រកទីសម្រាក ហើយចាប់ផ្តើមស្វែងរកការពិតតែម្យ៉ាង ព្រោះអ្វីដែលមានក្នុងផែនដីនេះ ផ្គាប់ផ្គន់វាលែងបានទៀតហើយ ។ 

នោះវានឹងពោលថា ៖ ត្រូវការការពិតតែមួយប៉ុណ្ណោះ ។ 

Comments