សារិកាតូចមួយពួយក្នុងលំហ
រន្ទះព្យុះផ្គរគ្មានក្តីមេត្តា
មេឃាងងឹតត្បិតខ្វះសុរិយា
បក្សីសោកាយាត្រាគ្មានដៅ។
ចាបក្នុងសំបុកគេសុខគ្រប់គ្នា
សារិកាកំព្រាឆ្ងាយចាកញាត្តិផៅ
បក្សីដូចគ្នាម្តេចក៏ខុសផ្លូវ
ពូជចាបប្រែទៅសារិកាអភព្វ័។
ជំរុំសត្វសេកមែកឈើបង្គង
ខ្ពស់ពេកកន្លងគងសារិកាជាប់
ពូជសេករោមល្អលោមពណ៌គេគាប់
សារិកាអភព្វ័ជាប់ដានខុសពង្ស។
ទោះទៅទីណាសារិកាខុសគេ
មានស្លាបហើរដែរតែប្រែជាប់ជុង
សេក ចាបហុឺហារ គេមានផៅវង្ស
សារិកាឆ្ងាយពង្សគង់អ្នកដទៃ។

