អ្នកណាដែលមើលគេដោយចិត្តល្អ នោះនឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួនដល់មនុស្សទាល់ក្រ។
ចូរបណ្តេញមនុស្សដែលចំអកមើលងាយ នោះសេចក្ដីទាស់ទែងគ្នានឹងបាត់ទៅ អើ សេចក្ដីឈ្លោះប្រកែក នឹងសេចក្ដីត្មះតិះដៀលនឹងស្ងប់ទៅដែរ។
ឯអ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធខាងចិត្ត ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ នោះស្តេចនឹងបានជាមិត្រសំឡាញ់របស់អ្នកនោះ។
ព្រះនេត្រនៃព្រះយេហូវ៉ារក្សាទុកនូវដំរិះ តែទ្រង់បំផ្លាញពាក្យសំដីរបស់មនុស្សក្បត់វិញ។
សុភាសិត ២២.៩-១២
khmer Old Version © BFBS/United Bible Societies 1954, 1962

