ផ្លូវរថភ្លើងនិងព្រលានយន្តហោះចាស់ៗចំនួនពីរន៨ងត្រូវជួសជុសនៅពេលខាងមុខនេះ

V
vuth
នាពេលខាងមុខ គម្រោងចាស់ៗដូចជា ព្រលានយន្ដហោះនៅខេត្ដបាត់ដំបង និងផ្លូវរថភ្លើងចំនួន ២ ទិសដៅនៅក្នុងប្រទេសកម្ពុជា នឹងអភិវឌ្ឍន៍ឲ្យកាន់តែទំនើបជាមុន បន្ទាប់ពីរដ្ឋាភិបាលបានបើកភ្លើងខៀវនៅក្នុងការសាងសង់ឡើងវិញ។ 

១. ផ្លូវរថភ្លើង



ផ្លូវរថភ្លើងចំនួន ២ ខ្សែ ដែលមានទិសដៅពីភ្នំពេញទៅប៉ោយប៉ែត និងពីភ្នំពេញទៅខេត្ដព្រះសីហនុ នឹងត្រូវអភិវឌ្ឍន៍ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលខាងមុន បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្ដម ស៊ុន ចាន់ថុល ធ្វើការលើរឿងនេះ។ 

សម្ពោធផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “នឹងគិតគូអំពីប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធផ្លូវដែក បច្ចុប្បន្ននេះក្នុងការធ្វើដំណើរលើផ្លូវរថភ្លើង ១ម៉ោង បានចម្ងាយតែ ២០ ទៅ ៣០ គីឡូម៉ែត្រតែប៉ុណ្ណោះ នឹងជំនួសមកវិញជាមួយផ្លូវរថភ្លើងល្បឿនលឿន ដែលសាងសង់ពីលើផ្លូវរថភ្លើងចាស់ទាំង ២ទិស និង គួបផ្សំជាមួយផ្លូវខ្សែរថភ្លើងបន្ថែមទៀត ក្នុងការដឹកជញ្ជូនក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងប្រទេសជិតខាង”

សម្ដេចមានប្រសាន៍បន្ថែមថា បច្ចុប្បន្ននេះយើងមានខ្សែរថភ្លើងចំនួន ២ គឺ ពីប៉ោយប៉ែត មក រាជធានីភ្នំពេញ ហើយពី រាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ហើយកំពុងរកដៃគូដើម្បីអភិវឌ្ឍផ្លូវរថភ្លើង ដោយរត់លើផ្លូវចាស់ដដែល មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា បញ្ហានេះបានដាក់ឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការធ្វើការពិចារណារួចហើយ និងលើកគម្រោងដើម្បីរកដៃគូធ្វើការអភិវឌ្ឍ បើទុកនៅបែបនេះតទៀតទៅមុខមិនរួចទេ តាមមិនទាន់សភាពការណ៍ ។
២. ព្រលានយន្ដហោះខេត្ដបាត់ដំបង

ចំពោះព្រលានយន្ដហោះខេត្ដបាត់ដំបងឯណេះវិញ កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលខេត្ដ និងស្ថាប័នដែលពាក់ព័ន្ធ បានកំពុងសិក្សាលើការស្ដារឡើងវិញនូវព្រលានយន្ដចាស់ ប្រភេទ 3C ដែលត្រូវបានទុកចោលជាច្រើនឆ្នាំកន្លងមក។

ក្នុងនោះតាមការបញ្ជាក់ពីឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល ការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4Cតែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កើនភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ ។

Comments