ដាក់ Password ៨ខ្ទង់គេហែកបានផុយ គួរប្ដូរដាក់បែបនេះ ហែក៤០០ទ្រីលានឆ្នាំក៏អត់ចូលដែរ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ដែលបានដកស្រង់ការសិក្សាពីក្រុមហ៊ុនសេវាកម្ម សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត Hive Systems បានបង្ហាញថា សម្រាប់អ្នកដែលដាក់លេខកូដសម្ងាត់ (Password) ប្រវែង៨ខ្ទង់ ទោះបីជាលេខសម្ងាត់នោះ លាយឡំនឹងអក្សរ សញ្ញា និងតួលេខក៏ដោយ ក៏ក្រុមហហែកឃឺ អាចហែកយកបានដែរ ដោយជាមធ្យមហែកឃឺទូទៅចំណាយពេលតែ ៨ម៉ោងប៉ុណ្ណោះនៅក្នុងការហែក ហើយប្រសិនបើលេខសម្ងាត់៨ខ្ទង់នោះមិនសូវស្មុគស្មាញ គេអាចហែកបានត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។

