អាថ៌កំបាំងត្រូវបានទម្លាយ! នេះជាចំនួនទឹកប្រាក់ដែលក្រុមសេដ្ឋីរុស្ស៊ីទុកនៅធនាគារស្វីស

V
vuth
បើនិយាយពីប្រព័ន្ធធនាគារលើពិភពលោក ធនាគារស្វីសមានភាពល្បីល្បាញហើយក៏ជាធនាគារដែលមានក្រុមអ្នកមានៗយកលុយទៅទុកច្រើនបំផុតព្រោះធនាគារស្វីសជាកន្លែងទុកលុយមានសុវត្ថិភាពថែមទាំងអាចរក្សាការសម្ងាត់សម្រាប់អ្នកផ្ញើលុយទៀតផងដែរ។

 បើទោះបីជាធនាគារស្វីសអាចរក្សាការសម្ងាត់ព័ត៌មានផ្ទាល់ខ្លួនដូចជាទឹកលុយអ្នកផ្ញើលុយក៏ដោយតែពេលនេះចំនួនទឹកប្រាក់របស់សេដ្ឋីរុស្ស៊ីដែលបានទុកនៅធនាគារស្វីសត្រូវបានទម្លាយ។ បើយោងតាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថាធនាគារស្វីសទុកលុយរបស់ជនជាតិក៏ដូចជាសេដ្ឋីៗរបស់រុស្ស៊ីប្រមាណជាង២០០ពាន់លានដុល្លារ ហើយទឹកប្រាក់របស់សេដ្ឋីរុស្ស៊ីដែលបាននៅធនាគារស្វីសត្រូវបានបញ្ចេញដោយសមាគមន៍ធនាគារស្វីសផ្ទាល់។
Kokofit

តាមពិតទៅការបញ្ចេញព័ត៌មានពីទឹកប្រាក់របស់ប្រជាជនរុស្ស៊ីទុកនៅធនាគារស្វីសនេះគឺជាបញ្ចេញព៍ត៌មានដ៏កម្រព្រោះធនាគារស្វីមានគោលការណ៍រក្សាការសម្ងាត់សម្រាប់អតិថិជនរបស់ខ្លួន។ ជាក់ស្ដែងប្រទេសស្វីសតែងតែឈរស្ថិតនៅក្នុងអព្យាក្រឹតជានិច្ចទោះបីជាពីភពលោកមានបញ្ហាជម្លោះក៏ដោយ។ sovanphum

យ៉ាងណាមិញដោយសហភាពអឺរ៉ុបបានដាក់ទណ្ឌលើថ្នាក់ដឹកនាំក៏ដូចជាក្រុមអ្នកមានៗរបស់រុស្ស៊ី ដូច្នេះប្រទេសស្វីសដែលជាប្រទេសមួយនៅអឺរ៉ុបទោះចង់មិនចង់ក៏ត្រូវបញ្ចេញព័ត៌មានពីលុយដែលក្រុមសេដ្ឋីរុស្ស៊ីទុកនៅធនាគារស្វីសដើម្បីជាផ្នែកមួយក្នុងការចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ី។

បើយោងតាមការចុះផ្សាយរបស់VOA បានឲ្យដឹងថា ទ្រព្យជាលុយរបស់ប្រជាជនរុស្ស៊ីដែលទុកនៅធនាគារស្វីសនេះគឺច្រើនជាផលិតផលក្នុងស្រុកសរុប( GDP) នៃប្រទេសចំនួន១៥០លើពិភពលោកទៅទៀតដូចជាធំជាងGDP របស់ប្រទេសគ្រិច នូវែលសេឡង់ និងហុងគ្រីជាដើម។

ទោះបីជាសមាគមន៍ធនាគារស្វីសបានបញ្ចេញទឹកប្រាក់របស់សេដ្ឋីរុស្ស៊ីទុកនៅធនាគារស្វីក៏ដោយ តែមិនទាន់មានការបញ្ជាក់ថាតើធនាគារស្វីសក៏ដោយជារដ្ឋាភិបាលរបស់ធនាគារស្វីសបង្កក់ទ្រព្យសម្បត្តិរបស់សេដ្ឋីរុស្ស៊ីដែលមានក្នុងប្រព័ន្ធធនាគារស្វីសឡើយ។ យ៉ាងណាមិញរដ្ឋាភិលបាលរបស់ស្វីសបានស្នើឲ្យមានការបង្កក់លុយបុគ្គលជនជាតិរុស្ស៊ីចំនួន២០០នាក់ផងដែរ៕



Comments