ព្រះបរមរាជវាំង #Versailles

V
vuth
ព្រះបរមរាជវាំង #Versailles ស្ថិតនៅក្បែរទីក្រុងប៉ារីសគឺជាអតីត #ព្រះបរមរាជវាំងរបស់ស្ដេចបារាំង ហើយក៏ជាបេះដូងរបស់រដ្ឋធានី ដែលបច្ចុប្បន្នគឺជាតំបន់ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិ។ ដោយសារតែការតុបតែងលំអរទៅដោយមាស ថ្មម៉ាប កញ្ចក់ អំពូលដ៏ធំស្រស់ស្អាត និងរូបគំនូរជាច្រើន ព្រមទាំងសោភ័ណភាពផ្នែកខាងក្រៅដែលរំលេចដោយសួនច្បារស្រស់ត្រកាល ស្រះទឹក ទឹកធ្លាក់  រូបចម្លាក់រាប់រយ និងជណ្តើរ។ បន្ទប់ដ៏ល្បីជាងគេបំផុតនៅក្នុងប្រាសាទ មានឈ្មោះថា Hall of Mirrors គឺជាទីដ៏សម្បើមអស្ចារ្យដែលមានកញ្ចក់ជាច្រើនបានយកមកតាំងក្នុងមុខងារផ្សេងៗគ្នា។ #៣៧៥ផ្ទាំងកញ្ចក់ គឺត្រូវបានផលិតដោយក្រុមហ៊ុន #សេនហ្គោបេន ក្នុងឆ្នាំ ១៦៨៤ ដែលវាជាការបញ្ជាទិញលើកដំបូងបង្អស់របស់ក្រុមហ៊ុន។

Comments