រៀនទទួលស្គាល់អារម្មណ៍

Y
yoen
បុគ្គលមួយចំនួនយកចិត្តទុកដាក់ជាមួយអារម្មណ៍ ប៉ុន្ត ក៏មានបុគ្គលមួយចំនួនទៀតហាក់ដូចជាព្រងើយកន្តើយ ជាមួយអារម្មណ៍ដែលខ្លួនមាន។ ទោះបីជាយើងជាបុគ្គល បែបណាក៏ដោយ បើយើងមានបំណងចិត្តចង់ក្លាយជា មនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ នោះវាតម្រូវឱ្យអ្នកត្រូវតែចេះទទួលស្គាល់អារម្មណ៍របស់ខ្លួនឯង។
ការទទួលស្គាល់អារម្មណ៍ គឺជាការទទួលយកគ្រប់ទាំងអារម្មណ៍ដែលយើងមាន ដោយមិនបោះបង់មួយណាចោល ឡើយ។ បុគ្គលភាគច្រើនតែងតែព្យាយាមច្រានចោល អារម្មណ៍ដែលមិនល្អ ដូចជាអារម្មណ៍ខឹង អន់ចិត្ត ស្អប់ ឬ ច្រណនជាដើម។ យើងតែងតែកុហកខ្លួនឯងថា ខ្ញុំអត់ខឹងទេ ខ្ញុំមិនស្អប់ទេ ឬខ្ញុំមិនច្រណែនទេ ទាំងការពិតយើងមានអារម្មណ៍ទាំងអស់នោះ។

Comments