បើសុខភាពអ្នកល្អ សន្ទុះនៃការគិតរបស់អ្នកនឹងល្អទៅតាមនោះដែរ។ ប៉ុន្តែបើសុខភាពរាងកាយរបស់អ្នកមានបញ្ហា អារម្មណ៍របស់អ្នកនឹងមានការផ្លាស់ប្តូរ ហើយគំនិតរបស់អ្នកនឹងងាយផ្តេកផ្តួលទៅតាមអារម្មណ៍ច្រើនជាងមុន។
អារម្មណ៍មិនល្អ តែងតែកើតមានឡើងនៅពេលដែល អ្នកមានសុខភាពមិនល្អ ពេលខ្លះអស់សង្ឃឹម ឯកោ តូចចិត្ត និងភ័យខ្លាចជាដើម។ នៅពេលនោះគំនិតរបស់អ្នកនិងមិននឹងនរដូចមុន ហើយងាយនឹងធ្វើការសម្រេចចិត្តផ្តេសផ្កាស។

