សុខភាពរាងកាយ មានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយអារម្មណ៍របស់យើង បើសុខភាពរាងកាយរបស់យើង មានបញ្ហា នោះអារម្មណ៍របស់យើងក៏ទទួលរងផលប៉ះពាល់ ដូចគ្នា។ ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ក៏ជាផ្នែកមួយដែល ជួយឱ្យសុខភាពរាងកាយរបស់យើង មានលក្ខណៈល្អប្រសើរ ផងដែរ។
ទម្លាប់ល្អធ្វើឱ្យជីវិតរបស់អ្នកល្អ បើអ្នកមានទម្លាប់គេង ល្អ ទម្លាប់ញ៉ាំល្អ មានទម្លាប់ហាត់ប្រាណមានទម្លាប់អានសៀវភៅ និងទម្លាប់លំហែរកាយល្អ នោះអារម្មណ៍របស់អ្នក នឹងកាន់តែល្អដូចគ្នា។ កុំព្យាយាមធ្វើអ្វីដែលអ្នកចង់ ឬសប្បាយតែមួយពេល ប៉ុន្តែសូមព្យាយាមធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួនឯងនិងអនាគតរបស់អ្នកវិញ។

