ងាយបង្កើតកំហុស
កំហុសកើតឡើងដោយសារអារម្មណ៍ តែអារម្មណ៍ទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះទេ វាមានតួនាទីនិងអត្ថប្រយោជន៍របស់វា។ អារម្មណ៍ទាំងអស់ក៏មិនមែនសុទ្ធតែជាការពិតនោះដែរ ព្រោះអារម្មណ៍ភាគច្រើនអាចបោកការគិតនិងការសម្រេចចិត្តរបស់យើងបាន។ ប្រសិនបើយើងមិនអាចគ្រប់គ្រងខ្លួនឯងឲ្យបានល្អ នោះវានឺងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសមត្ថភាពនិងការនិយាយស្ដីរបស់យើង ដែលធ្វើឲ្យយើងបង្កើតកំហុសបានយ៉ាងងាយស្រួល។

