ទម្លាប់
ពេលនឹកដល់ពាក្យទម្លាប់ អ្នកទាំងអស់គ្នាអាចនឹងខឹង ខ្លួនឯងឬអាចស្រឡាញ់ខ្លួនឯងខ្លាំងមែនទែន ព្រោះទម្លាប់ជាពាក្យមួយដែលមានរូបភាពពីរខុសគ្នាដាច់ស្រឡះ រូបភាពមួយគួរឱ្យស្រឡាញ់ និងរូបភាពមួយទៀតគួរឱ្យស្អប់ អ្នកអាចបង្កើតទម្លាប់ដែលបំផ្លាញអ្នក ហើយអ្នកក៏អាចបង្កើតទម្លាប់ដែលជួយអ្នកបានផងដែរ ព្រោះគ្រប់យ៉ាងវាអាស្រ័យលើការសម្រេចចិត្តរបស់អ្នក។

