យកល្អជំនួសអាក្រក់

Y
yoen
មនុស្សមានល្អនិងអាក្រក់ ហើយសម្រាប់ទម្លាប់ក៏ដូច គ្នា មានទម្លាប់មួយចំនួនជួយយើងឱ្យមានការរីកចម្រើន ហើយទម្លាប់មួយចំនួនទៀតក៏បំផ្លាញយើងផងដែរ។ ជាការពិតទម្លាប់អាក្រក់វាងាយស្រួលបង្កើតជាងទម្លាប់ល្អ ... ប៉ុន្តទោះបីជាយ៉ាងនេះក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនអាចបង្កើតទម្លាប់ល្អបាន នៅពេលដែលទម្លាប់ល្អកាន់តែកើនឡើង នោះទម្លាប់អាក្រក់ក៏កាន់តែថយចុះទៅតាមនោះដែរ។  យើងមិនអាចដកទម្លាប់អាក្រក់ចេញបានភ្លាមៗនោះទេ តែយើងអាចបង្កើតទម្លាប់ល្អៗបាន ដែលចាំបាច់មកជំនួសទម្លាប់អាក្រក់ទាំងនោះបាន។ ការបង្កើតទម្លាប់ថ្មីអាចជួយឱ្យយើងជៀសពីទម្លាប់ចាស់ ឬផ្លូវដែលអ្នកធ្លាប់ដើរពីមុន។ ប៉ុន្តែការជ្រើសរើសផ្លូវថ្មីនេះ វាមិនមែនជាការងាយស្រួលនោះទេ គឺវាទាមទារការអត់ធ្មត់និងការស៊ូទ្រាំ។

Comments